Home » » ខ្ញំុអស់បានឃើញលោកទៀតហើយ ឱ! កម្ពុជា ជាទីស្រឡាញ់

ខ្ញំុអស់បានឃើញលោកទៀតហើយ ឱ! កម្ពុជា ជាទីស្រឡាញ់





សូមបងប្អូនជនរួមជាតិ ទស្សនាខ្សែភាពយន្ដមួយនេះ រៀបចំ និងតាក់តែង ដោយ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលបង្ហាញពីការបាត់បង់ទឹកដី កម្ពុជាក្រោម ប្រមាណ ២០០ ឆ្នាំមុន។ ខ្សែភាពយន្ដនេះ ថតនៅប្រទេសកូរ៉េខាងជើង ក្នុងឆ្នាំ ១៩៩១ ហើយបានយកមកបញ្ចាំងលើកទីមួយ ហើយតែម្តងគត់ នៅប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩៣ គឺ ១ ថ្ងៃប៉ុណ្ណោះ មុនថ្ងៃបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ១៩៩៣។ នៅពេលនោះ ប្រជារាស្ត្រខ្មែរបានចាប់អារម្មណ៍យ៉ាងខ្លាំង ពីខ្លឹមសារនៃខ្សែភាពយន្តនេះ។ ខ្សែភាពយន្តនេះ មានចំណងជើង "ខ្ញំុអស់បានឃើញលោកទៀតហើយ ឱ! កម្ពុជា ជាទីស្រឡាញ់"។ ជាភាសាបារាំង គឺ "Je ne te verrai plus jamais, o mon bien-aimé Kampuchea".
Share this article :

0 comments:

Post a Comment

 
Copyright © 2015 Movie Lounge